ប្រព័ន្ធទទួលការកម្ម៉ង់តាមរយៈឆាតបត

អាជីវកម្មរបស់អ្នកអាចទទួលការកម៉្មង់ពីភ្ញៀវដោយស្វ័យប្រវត្តិតាមរយៈឆាតបត ដោយពុំចាំបាច់មានមនុស្សនៅចាំតបសារ និងថែមទាំងមានភាពរហ័ស ទាន់សម័យផងដែរ។ ឆាតបតបានភ្ជាប់នូវមុខងារជាច្រើនក្នុងការជួយដល់ម្ចាស់អាជីវកម្ម ដើម្បីទទួលបានការកម៉្មង់និងព័ត៌មានសំខាន់ៗរបស់អតិថិជន។

Features

ឆាតបតមាន សមត្ថភាពតបសារជាមួយភ្ញៀវដោយឥតកំណត់ និង 24h/ថ្ងៃ
ពាក្យពេចន៏ពីរោះពិសា ព្រមទាំងបង្ហាញនូវរូបភាពទាក់ទាញ រួមជាមួយនឹងមុខទំនិញដែលមានការពិព័ណ៍នាអំពីលក្ខណៈពិសេសរបស់ទំនិញនីមួយៗ និងតម្លៃ ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការសម្រេចចិត្តទិញ
ស្រង់យកនូវព័ត៍មានរបស់អតិថិជន រួមមាន ឈ្មោះ ហ្វេសបុក លេខទូរស័ព្ទ អាស័យដ្ឋានដែលអាចឆែកមើលក្នុងMapបាន ងាយស្រួលសម្រាប់ម្ចាស់ហាងក្នុងការទាក់ទងភ្ញៀវ
អាចភ្ជាប់បានច្រើនសាខាដោយប្រើប្រាស់ឆាតបតែមួយ
មានសមត្ថភាពចងចាំនូវព័ត៍មាន និង ទំនិញដែលធ្លាប់ទិញហើយ របស់អតិថិជនចាស់ៗ ដែលធ្វើឲ្យការដំណាក់កាលនៃការលក់កាន់តែខ្លី និង មានភាពងាយស្រួល
មានសមត្ថភាពអាចកំណត់ចម្ងាយគីឡូម៉ែតរបស់ម្ចាស់ហាង ដែលផ្ដល់ភាពងាយស្រួលដល់ម្ចាស់ហាងមួយចំនួនក្នុងការកំណត់ទីតាំងទទួលដឹកឲ្យភ្ញៀវក្នុងចម្ងាយជិតៗ

ធ្វើការសាកល្បងតម្លើងឆាតបតប្រើប្រាស់ដោយខ្លួនឯង ពង្រឹងអាជីវកម្មអញឡាញរបស់អ្នកតាមរយៈឆាតបត ចំណាយតិច ចំណេញច្រើន