ចំណេញពេលវេលានិងថវិកាដោយទទួលបានការកម្ម៉ង់ ដោយស្វ័យប្រវត្តិជាមួយ Casstack ឆាតបត

ប្រព័ន្ធទទួលការកម្ម៉ង់តាមឆាតបតរបស់ Casstack គឺជាបច្ចេកវិទ្យាទទួលការកម្ម៉ង់តាម Facebook Page Messenger ដំបូងគេបង្អស់នៅកម្ពុជា ដែលជួយម្ចាស់អាជីវកម្មទាំងអស់មិនឲ្យបាត់អតិថិជន ទទួលតបសាររបស់ភ្ញៀវពេញ24h ចំណេញពេលវេលា ចំណេញថវិកា មានកំណត់ត្រាអតិថិជនច្បាស់លាស់ ផ្ដល់នូវភាពទាន់សម័យ និង បង្កើនការលក់របស់អ្នកតាមប្រព័ន្ទអញឡាញ។

ចុះឈ្មោះប្រើឥឡូវនេះ

ប្រែក្លាយអាជីវកម្មលោកអ្នកឲ្យទៅជាអាជីវកម្មទំនើបសម័យឌីជីថលឥឡូវនេះតាមរយៈឆាតបត

ប្រព័័ន្ធទទួលការកម្ម៉ង់តាមរយៈឆាតបតរបស់ Casstack គឺខុសប្លែកពីឆាតបតដ៏ទៃ ព្រោះនេះមិនមែនជាឆាតបត (FAQ-Frequently Asked Question)ធម្មតាដូចគេនោះទេ។ វាគឺជាឆាតបតដែលត្រូវបានរចនាឡើងដោយមានគម្រូ និង ផលិតផលស្រាប់ បូករួមជាមួយនឹងមុខងារសំខាន់ៗជាច្រើនដែលជួយឲ្យការកម្ម៉ង់របស់អតិថិជនត្រូវបានចាត់ចែងដោយឆាតបតយ៉ាងស្វ័យប្រវត្តិ សម្រាប់បុគ្គលិកឬអ្នកកាន់ផេកគឺមិនមានការចំណាយពេលសម្រាប់បញ្ចប់ការលក់នោះទេ។ រាល់ការកម្ម៉ង់ក៏ដូចជាការតបសារដែលមាននូវរូបភាពទំនិញ ឬ ការសួរសំណួរដែលស្រង់យកព័ត៍មានរបស់អតិថិជននៅក្នុងFacebook Page Messenger គឺត្រូវបានចាត់ចែង និង រៀបចំដោយឆាតបតផ្ទាល់ទាំងស្រុង បុគ្គលិកក៏ដូចជាម្ចាស់ហាងគឺគ្រាន់តែចាំទទួលដំណឹងនៃការកម្ម៉ង់របស់អតិថិជនតាមរយៈសេវាកម្មរបស់យើងតែប៉ុណ្ណោះ។

ប្រព័ន្ធទទួលការកម្ម៉ង់តាមរយៈឆាតបតរបស់ Casstack ត្រូវបានដំណើរការផ្ទាល់ដោយឆាតបត 100% និង ទទួលបានដំណឹងនៃការកម្ម៉ង់ថ្មីពី វេបសាយដែលពួកយើងនឹងផ្ដល់ជូន

ដំណាក់កាលបង្ហាញរូបភាពនៃទំនិញនីមួយៗ

រាល់សាររបស់អតិថិជននីមួយៗត្រូវបានទទួលតបដោយឆាតបតដោយអត្រានៃការបាត់សាររបស់អតិថិនគឺ 0% ហើយមាននូវ សារស្វាគមន៏ ប្រភេទទំនិញដែលអមដោយរូបភាពច្បាស់ ការពិព័ណ៍នាអំពីប្រភេទទំនិញនីមួយៗរួមទាំងតម្លៃដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការអូសមើលទំនិញនិងធ្វើការចុចទិញទៅលើទំនិញណាដែលគេចង់ទិញផងដែរ។

ដំណាក់កាលស្រង់យកព័ត៍មានរបស់អតិថិជន

បន្ទាប់ពីទទួលការកម្ម៉ង់របស់អតិថិជន ឆាតបតនឹងស្រង់យកព័ត៍មានរបស់អតិថិជនដោយស្វ័យប្រវត្តិដែលរួមមានឈ្មោះហ្វេសបុកផ្ទាល់ លេខទូរស័ព្ទដែលមានសុពលភាពត្រឹមត្រួវ បូករួមជាមួយនឹងអាស័យដ្ឋានដែលអាចបង្ហាញក្នុងMapច្បាស់លាស់ផងដែរ។

ដំណាក់កាលចុងបញ្ចប់

អតិថិជនគ្រាន់តែជ្រើសរើសនៅជម្រើស ទៅយកខ្លួនឯង ឬ ដឹកជញ្ជូន រួចហើយធ្វើការពិនិត្យមើលអំពីទំនិញដែលខ្លួនបានជ្រើសរើស និង ផ្ទៀងផ្ទាត់ព័ត៍មានផ្ទាល់ខ្លួន រួចចុចបញ្ជាក់ជាការស្រេច។ ម្ចាស់អាជីវកម្មគ្រាន់តែចាំទទួលការកម្ម៉ង់ពីវេបសាយដែលយើងផ្ដល់ជួនដល់ម្ចាស់ហាងនីមួយៗរួចធ្វើការរៀបចំទំនិញដាក់ឲ្យអតិថិជន រួចជាការស្រេច។

វីដេអូណែនាំអំពីផលិតផល

ណែនាំអំពីគម្រូផលិតផលនៃសេវាកម្មប្រព័ន្ធទទួលការកម្ម៉ង់របស់ Casstack តាំងពីវគ្គចាប់ផ្ដើមរហូតដល់វគ្គបញ្ចប់

ប្រភេទអាជីវកម្ម

ប្រភេទអាជីវកម្មដែលស័ក្តិសមភ្ជាប់ជាមួយនឹងសេវាកម្មប្រព័ន្ធទទួលការកម្មង់តាមរយៈឆាតបត

អាហារ / ភោជនីយដ្ឋាន
នំខេក នំប៉័ង នំដូណាត់
ភេសជ្ជៈ កាហ្វេ តែ
ផលិតផលអនឡាញ
ផ្សារទំនើប
គ្រឿងអេឡិចត្រូនិច

មុខងារសំខាន់ៗរបស់ឆាតបតដែលជួយសម្រាលបន្ទុករបស់ម្ចាស់អាជីវកម្មក្នុងការដោះស្រាយជាមួយភ្ញៀវតាមអនឡាញ

អាជីវកម្មរបស់អ្នកអាចទទួលការកម៉្មង់ពីភ្ញៀវដោយស្វ័យប្រវត្តិតាមរយៈឆាតបត ដោយពុំចាំបាច់មានមនុស្សនៅចាំតបសារ និងថែមទាំងមានភាពរហ័ស ទាន់សម័យផងដែរ។ ឆាតបតបានភ្ជាប់នូវមុខងារជាច្រើនក្នុងការជួយដល់ម្ចាស់អាជីវកម្ម ដើម្បីទទួលបានការកម៉្មង់និងព័ត៌មានសំខាន់ៗរបស់អតិថិជន។

ក្រៅពីឆាតបត Casstack នឹងផ្ដល់ជូននូវ វែបសាយ ក្នុងការគ្រប់គ្រងការលក់មួយផងដែរទៅកាន់ម្ចាស់អាជីវកម្មគ្រប់ៗរូប

លោកអ្នកអាចគ្រប់គ្រងការកម៉្មង់របស់ភ្ញៀវបានយ៉ាងងាយស្រួល ដោយពុំបាច់ឆែកមើលក្នុង Facebook Page Inbox ផ្ទាល់ និងអាចធ្វើការផ្លាស់ប្តូរមីនុយ តម្លៃ រូបភាពបានដោយខ្លួនឯងភ្លាមៗទៅលើឆាតបតក្នុងPageផ្ទាល់។

ហេតុអ្វីបានជាម្ចាស់អាជីវកម្មអនឡាញគួរតែជ្រើសរើសប្រើប្រាស់សេវាកម្មប្រព័ន្ធទទួលការកម្ម៉ង់របស់ Casstack ?

Casstack បានជួយម្ចាស់អាជីវកម្មក្នុងការសម្រួលបន្ទុកការងារ ធ្វើការតបសារទៅអតិថិជន និងភ្ជាប់ឆាតបតយ៉ាងរហ័ស។ មិនតែប៉ុណ្ណោះម្ចាស់អាជីវកម្ម អាចចាប់ផ្តើមប្រើដោយពុំចាំបាច់មានថវិកាច្រើន និងចំណេះដឹងខាងបច្ចេកវិទ្យានោះទេ។ ពួកគាត់ក៏អាចធ្វើការសម្រេចចិត្តនិងពង្រីកទីផ្សារដោយពឹងផ្អែកទៅលើទិន្នន័យដែលឆាតបតបានប្រមូលផងដែរ។

ជួបជាមួយដៃគូអាជីវកម្មរបស់ពួកយើង

ទាំងនេះគឺជាដៃគូអាជីវកម្មដែលទុកចិត្តសេវាកម្មឆាតបតរបស់ Casstack

Park Café

Vkirirom Pine Resort

Decent Palace Restaurant & Hotel

De Burlap Cafe

Meat Center - Finest HALAL Butcher

Misterbrew Coffee Cambodia

Kenkoshoku

ចម្ងល់បញ្ហាផ្សេងៗដែលលោកអ្នកមាន

ធ្វើការសាកល្បងតម្លើងឆាតបតប្រើប្រាស់ដោយខ្លួនឯង ពង្រឹងអាជីវកម្មអញឡាញរបស់អ្នកតាមរយៈឆាតបត ចំណាយតិច ចំណេញច្រើន